ជីវិតរីករាយ-Behappy

គិតល្អ និយាយល្អ ធ្វើតែអំពើល្អ នឹងបានផលល្អ..

អំពីក្រុមហ៊ុន និងផលិតផល ខែ​កុម្ភៈ 11, 2010


សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណដែលបានចូលមកកាន់ប្លុករបស់ខ្ញុំម្តងទៀត ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមណែនាំជូនមិត្តទាំងអស់គ្នាពីផលិតផលថ្មី ដែលទើបតែនាំចូលមកពីប្រទេស
វៀតណាម ។ ខាងក្រោមនេះគឺជាឧបករណ៍ប៉ះកង់ថ្មី៖
1). កាវប៉ះកង់

នៅពេលដែលលោកអ្នកមានកាវនេះជិតខ្លួន នោះលោកអ្នកមិនបារម្មណ៍ពីការបែកកង់ រឺប៉ះកង់ ពីព្រោះលោកអ្នកអាចធ្វើវាបានដោយខ្លួនឯង នៅគ្រប់ពេលវលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែចាក់បញ្ចូលកាវនេះទៅក្នុងពោះវៀនតាមវ៉ាល់កង់របស់អ្នកដោយពុំចាំបាច់ដោះពោះវៀនចេញ។
2). ទុយោសប់កង់

បន្ទាប់ពីចាក់កាវខាងលើចូលក្នុងពោះវៀនកង់រួចហើយ លោកអ្នកអាចប្រើទុយោខាងលើដើម្បីសប់កង់ ដោយអនុវត្តតាមវិធីខាងក្រោម៖
វិធីប្រើ៖ ដោះប៊ុយហ្ស៊ីម៉ូតូចេញ រួចដាក់ប៊ុយហ្ស៊ីជ័រដែល ភ្ជាប់ក្នុងកញ្ចប់ទុយោចូលក្នុងរន្ធប៊ុយហ្ស៊ីម៉ាស៊ីនម៉ូតូរួចភ្ជាប់ចុងម្ខាងនៃទុយោទៅនឹងប៊ុយហ្ស៊ីជ័រនោះ និងភ្ជាប់ ចុងម្ខាងទៀតជាមួយវ៉ាល់កង់។
កំណត់ចំណាំ៖
– ធាក់ជើង ២០ ទៅ ៣០ ដង រឺ ដេ ៤០ វិនាទី
– បើម៉ាស៊ីនក្ដៅពេក ត្រូវរង់ចាំ ១០ ទៅ១៥ នាទី
– មុនសប់ត្រូវដាក់វ៉ាល់ម៉ូតូអោយបានជាមុំ ៣០ដឺក្រេ ធៀបទៅនឹងដី
– ត្រូវដោះលេខម៉ូតូអោយអស់មុននឹងសប់
– សំរាប់ម៉ូតូប្រើលេខអូតូ ត្រូវចាប់ហ្រ្វាំងទើបដេ
– មិនត្រូវមូលប៊ុយហ្ស៊ីជ័រនោះខ្លាំងពេកទេ

ឧបករណ៍ទាំងពីរនេះមានសារសំខាន់ណាស់ក្នុងការដាក់តាមខ្លួន ជាពិសេសនៅពេលដែលលោកអ្នកធ្វើដំណើរផ្លូវឆ្ងាយ។
ជាថ្មីម្តងទៀត សូមអរគុណចំពោះលោកអ្នកដែលបានចំណាយពេលវេលាអាននូវអត្ថបទរបស់នាងខ្ញុំ ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមទំនាក់ទំនងមកយើងខ្ញុំតាមលេខទូរស័ព្ទ 0977 523 186 ឬ តាមអាស័យដ្ឋាន៖
INDOCHINA STAR CO., LTD.
#155Eo, ST. 430, SANGKAT TOMNUP TEOK
KHAN CHAMKARMON PHNOM PENH CAMBODIA

យើងខ្ញុំមានទទួលបោះដុំ នឹង លក់រាយនូវផលិតផលខាងលើនេះក្នុងតំលៃសមរម្ប ។ ក្រៅពីផលិតផលខាងលើ យើងខ្ញុំក៏នៅមានផលិតផលជាច្រើនទៀត ដែលយើងខ្ញុំនឹងបង្ហាញជូនលោកអ្នកជាបន្តបន្ទាប់ទៀត ។

សូមអរគុណ,
សុផានី

 

4 Responses to “អំពីក្រុមហ៊ុន និងផលិតផល”

  1. kimlong Says:

    យីមានអី ! គួរអោយចាប់អារម្មណ៏តើ !! 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s