សួស្តីអ្នកទាំងអស់គ្នា! សូមអរគុណដែលបានចូលមកកាន់ប្លុករបស់ខ្ញុំម្តងទៀត ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមណែនាំជូនមិត្តទាំងអស់គ្នាពីផលិតផលថ្មី ដែលទើបតែនាំចូលមកពីប្រទេស
វៀតណាម ។ ខាងក្រោមនេះគឺជាឧបករណ៍ប៉ះកង់ថ្មី៖
1). កាវប៉ះកង់
នៅពេលដែលលោកអ្នកមានកាវនេះជិតខ្លួន នោះលោកអ្នកមិនបារម្មណ៍ពីការបែកកង់ រឺប៉ះកង់ ពីព្រោះលោកអ្នកអាចធ្វើវាបានដោយខ្លួនឯង នៅគ្រប់ពេលវលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែចាក់បញ្ចូលកាវនេះទៅក្នុងពោះវៀនតាមវ៉ាល់កង់របស់អ្នកដោយពុំចាំបាច់ដោះពោះវៀនចេញ។
2). ទុយោសប់កង់
បន្ទាប់ពីចាក់កាវខាងលើចូលក្នុងពោះវៀនកង់រួចហើយ លោកអ្នកអាចប្រើទុយោខាងលើដើម្បីសប់កង់ ដោយអនុវត្តតាមវិធីខាងក្រោម៖
វិធីប្រើ៖ ដោះប៊ុយហ្ស៊ីម៉ូតូចេញ រួចដាក់ប៊ុយហ្ស៊ីជ័រដែល ភ្ជាប់ក្នុងកញ្ចប់ទុយោចូលក្នុងរន្ធប៊ុយហ្ស៊ីម៉ាស៊ីនម៉ូតូរួចភ្ជាប់ចុងម្ខាងនៃទុយោទៅនឹងប៊ុយហ្ស៊ីជ័រនោះ និងភ្ជាប់ ចុងម្ខាងទៀតជាមួយវ៉ាល់កង់។
កំណត់ចំណាំ៖
- ធាក់ជើង ២០ ទៅ ៣០ ដង រឺ ដេ ៤០ វិនាទី
- បើម៉ាស៊ីនក្ដៅពេក ត្រូវរង់ចាំ ១០ ទៅ១៥ នាទី
- មុនសប់ត្រូវដាក់វ៉ាល់ម៉ូតូអោយបានជាមុំ ៣០ដឺក្រេ ធៀបទៅនឹងដី
- ត្រូវដោះលេខម៉ូតូអោយអស់មុននឹងសប់
- សំរាប់ម៉ូតូប្រើលេខអូតូ ត្រូវចាប់ហ្រ្វាំងទើបដេ
- មិនត្រូវមូលប៊ុយហ្ស៊ីជ័រនោះខ្លាំងពេកទេ
ឧបករណ៍ទាំងពីរនេះមានសារសំខាន់ណាស់ក្នុងការដាក់តាមខ្លួន ជាពិសេសនៅពេលដែលលោកអ្នកធ្វើដំណើរផ្លូវឆ្ងាយ។
ជាថ្មីម្តងទៀត សូមអរគុណចំពោះលោកអ្នកដែលបានចំណាយពេលវេលាអាននូវអត្ថបទរបស់នាងខ្ញុំ ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ សូមទំនាក់ទំនងមកយើងខ្ញុំតាមលេខទូរស័ព្ទ 0977 523 186 ឬ តាមអាស័យដ្ឋាន៖
INDOCHINA STAR CO., LTD.
#155Eo, ST. 430, SANGKAT TOMNUP TEOK
KHAN CHAMKARMON PHNOM PENH CAMBODIA
យើងខ្ញុំមានទទួលបោះដុំ នឹង លក់រាយនូវផលិតផលខាងលើនេះក្នុងតំលៃសមរម្ប ។ ក្រៅពីផលិតផលខាងលើ យើងខ្ញុំក៏នៅមានផលិតផលជាច្រើនទៀត ដែលយើងខ្ញុំនឹងបង្ហាញជូនលោកអ្នកជាបន្តបន្ទាប់ទៀត ។
សូមអរគុណ,
សុផានី
យីមានអី ! គួរអោយចាប់អារម្មណ៏តើ !!
ចាស៎! អរគុណ…នៅមានកន្លែងជាច្រើនទៀតដែលខ្ញុំនឹង post ជូនអ្នកទាំងអស់គ្នា។
Good tips!
Yes, you can test if you are interest.